តើទីក្រុងភ្នំពេញមានរមណីយដ្ឋានទេ?

គឺថាមានហើយនៅទីក្រុងភ្នំពេញមិនមែនមានរមណីយដ្ឋានតែមួយ ឬពីរទេគឺមានរហូតទៅដល់ ៧ កន្លែងឯនោះ។ ខ្ញុំប្រាកដណាស់ថាអ្នកទាំងអស់គ្នាក៏បានដឹងដែរហើយក៏ធ្លាប់ទៅលេងដែរ។ដូចនេះឥឡូវខ្ញុំសុំបង្ហាញទាំង ៧កន្លែងនោះតែម្តងៈ

* វត្តភ្នំ
* ជើងឯក
* វិមានឯករាជ
* សារមន្ទីជាតិ
* ទូលស្លែង
* ព្រះបរមរាជរាំង
* រត្តឧណាឡោម

ប្រភេទរមណីយដ្ឋានខ្មែរ

ប្រទេសកម្ពុជាមិនមែនគ្រាន់តែសំបូរប្រាង្គប្រាសាទតែមួយមុខទេតែកម្ពុជាក៏សំបូរទៅដោយ
រមណីយដ្ឋានផងដែរ។តាមការសិក្សារបស់ខ្ញុំបានឲដឹងថាកម្ពុជាមានរមណីយដ្ឋានចំនួន ១៣០៥ កន្លែងហើយចែកជា ៤ ប្រភេទដូចខាងក្រោមៈ

1. រមណីយដ្ឋានបែបធម្មជាតិ
2. រមណីយដ្ឋានបែបកែច្នៃ
3. រមណីយដ្ឋានបែបវប្បធម៏
4. រមណីយដ្ឋានបែបប្រវត្តិសាស្រ្ត

បឹងកំពីងពួយ

 

 

 

 

 

 

បឹងកំពីងពួយ ជាបឹង​ដែល​អាច​ផ្ទុក​ទឹកបាន​ប្រមាណ១១០លានម៉ែត្រ គូបនៅរដូវវស្សា ហើយមានបណ្តោយប្រមាណ៦​គីឡូម៉ែត្រ និង​ទទឹង​ជាង១៩០០ម៉ែត្រ ជា​ប្រភព​ទឹក​​ដ៏​សំខាន់​​សម្រាប់​ប្រជាពលរដ្ឋ​ប្រកប​របរ​កសិកម្ម។ រមណីយដ្ឋាននេះឋិតនៅក្នុង ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ មាន ចម្ងាយ​៣៥​គីឡូម៉ែត្រ ពី​ទីរួមខេត្ត​បាត់ដំបង។ ទេសចរ​ចូលចិត្ត​ទៅ​កំសាន្ត​នៅ តំបន់នោះដើម្បីស្រូបខ្យល់អាកាសបរិសុទ្ធ ងូចទឹកលេង នឹងស្ទូចត្រីកំសាន្ត ព្រោះ​ទីនោះ​សម្បូរ​ត្រី​ច្រើនណាស់ ជា​ពិសេស​ត្រី​ដំរីតែម្តង៕

រមណីយដ្ឋានតាតៃ

តាតៃជា​រមណីយ​ដ្ឋាន​ ធម្មជាតិ​មាន​ចម្ងាយ​ប្រមាណ​២០​គីឡូ​ម៉ែត្រ ​ពី​ទី​រួម​ខេត្ត​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤៨ ​                                                  ក្នុង​ភូមិ​តាតៃ​ឃុំ​តាតៃ​ស្រុក​ស្មាច់​មាន​ជ័យ​។ ​ទីនេះ​ជា​តំបន់​ទឹក​ធ្លាក់​មាន​២​ជាន់​ដែល​ជាន់​ទី​១ ​មាន​កម្ពស់​៥​ទៅ​៦​​​​​​​​​                                              ម៉ែត្រ​ជា​ជម្រាល​។​ ជាន់​ទី២​មាន​កម្ពស់​១២​ទៅ​១៥​ម៉ែត្រ​។ កោះកុង : នា​ពេល​យប់​ងងឹត​ស្លុប ​យើងចេញ​ដំណើរ​តាម​ទូក​កាយ៉ាក​ទាំង​ព្រឺ​ព្រួច​លើ​​ផ្ទៃ​ទឹក​ ដ៏​ល្វឹង​ល្វើយ។ ក្រៅ​ពី​ភាព​ស្ងប់​ស្ងាត់​ក្នុង​ស្បៃ​រាត្រី​មាន​តែ​សំឡេង​​ គាស់ច្រវា​ ក្នុង​ទឹក​ និង​សត្វ​រៃ​យំ​រហ៊ឹម​ៗ​​ប៉ុណ្ណោះ​​។ រំពេច​នោះ​ ពន្លឺ​ភ្លិប​ភ្លែត​ព្រោង​ព្រាត​​​នៅ​​ដើម​ឈើ​តុប​តែង​ដោយ​សត្វ​អំពិល​អំពែក ​រាប់​ពាន់​ក្បាល បង្កើត​បាន​ជា​ទិដ្ឋ​ភាព​ដ៏​ត្រកាល​នៅ​ត្រើយ​ម្ខាង​ស្ទឹង៕

រៀបរាប់ពីពុទ្ធប្រវត្តិ ចាប់ពីបដិសន្ធិរហូតដល់ថ្ងៃបរិនិព្វាន

-ចាប់បដិសន្ធិ៖ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំរកា
-ប្រសូត៖ ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំច ក្នុងព្រៃ លុម្ពីនី
-សោយរាជ្យ៖ ថ្ងៃអាទិត្យ ១៥កើត ខែកត្តិក ឆ្នាំ ឆ្លូវ
-អភិសេក៖ ថ្ងៃសៅរ៍ ១៥កើត ខែអាសាធ ឆ្នាំ ឆ្លូវ ក្នុងព្រះជន្ម១៦វស្សាជាមួយព្រះចាហពិម្ពា
-ទ្រង់ព្រះផ្នួស៖ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាធ ឆ្នាំថោះ ក្នុងព្រះជន្ម ២៩វស្សា ពេលពាក់ កណ្តាល អាធា្រត្រ
-ត្រាស់ដឹង៖ ព្រះជន្ម៣៥វស្សា ថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរកា ក្បែរស្ទឹងនេរញ្ជរា វេលាទៀបភ្លឺ
-ដាក់អាយុសង្ខារ៖ ថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំម្សាញ់
-បរិនិព្វាន៖ ថ្ងៃអង្គារ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ ព្រះជន្ម៨០វស្សា នៅកុសិនរា

ឈ្មោះអ្នកនិពន្ធសម័យក្រោយអង្គរ និងស្នាដៃ

១. បណ្ឌិត ជ័ន នន្ទ (សិលាចារឹកអង្គរជាពាក្យកាព្យសរសេរកាលពីចុងសតវត្សទី១៦)។
២. អ្នកប៉ាង៖ ល្បើកអង្គរ (ពាក្យកាព្យសរសេរពី គ.ស ១៥៩៨)។
៣. ព្រះរាជសម្ភារ៖ -កាព្យនិរាស
​​​-ច្បាប់រាជសម្ភារ (សរសរពីគ.ស ១៦៣៤)
-សរសើរហេមន្តមាស (១៦២៩)
-ហិនលក្ខណ៍សល (១៦៣០) ។

៤. ឧកញ៉ា កោសាធិបតីកៅ៖ -រឿងក្រុងសុភមិត្រ (សរសេរពីគ.ស ១៧៩៨)។
៥. ឧកញ៉ា ព្រះឃ្លាំង នង៖ -ច្បាប់សុភាសិត (១៧៩០)។
-លោកនេយ្យជាតក (១៧៩៤)។
-រឿងបុញ្ញាសារសិរសា (១៧៩៨)។
-រឿងភោគកុលកុមារ (១៨០៤)។
-រឿងវរនេត្រ វរនុជ (១៨០៦)។
៦. ព្រះបាទអង្គឌួង៖ -រឿងកាកី (១៨១៣)។
-ច្បាប់ស្រីអង្គឌួង (១៨….)។

អាន ច្រើនទៀតនៃប្រកាសនេះ

ប្រវត្តិសង្ខេបទាក់ទងនឹងព្រះបរមរាជវំាងចតុមុខ

នេះជាប្រវត្តិសង្ខេបទាក់ទងនឹងព្រះបរមរាជវំាងចតុមុខដែលមានដូចខាងក្រោម
*ព្រះបរមរាជវាំងជាទីកន្លែងដែលព្រះមហាក្សត្រគង់ប្រថាប់ជាមួយនិងព្រះវង្សានុវង្ស ដែលសាមញ្ញជនហៅថា ភូមិរបស់ស្តេច។ តាំងពីសម័យមុនអង្គរ រហូតទល់បច្ចុប្បន្ន
កាល ប្រទេសកម្ពុជាតែងមានព្រះបរមរាជវាំង មួយសំរាប់ព្រះរាជាគង់ប្រថាប់ហើយដែលជាអង្គកំពូលក្នុងការដឹកនាំប្រទេសជាតិ ហើយការផ្លាស់ប្តូររាជធានីកន្លែងមួយទៅកន្លែងមួយតាំងពីអង្គរបុរី សម្ភពបុរី ឥសានបុរី យសោធបុរី រហូតមកដល់ លង្វែក ឧដុង្គ និងចតុមុខ គឺជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រដែលពង្សាវតារ ប្រទេសកម្ពុជាបានកត់ត្រាទុកជាបន្តបន្ទាប់។

ការបង្ហាញពីរដូវតាមគោលចររបស់ចន្ទ

រដូវតាមចន្ទគតិជាការគន់គូរតាមដំណើរគោចររបស់ចន្ទដែលចែកចេញ ជាមាន៣គឺ៖
១. ហេមន្ត៖ រដូវរងាមាន៤ខែឫ ១៨៨ថ្ងៃ (១ ខែកត្តិក-១៥ កើតខែផល្គុន)។
២. គិម្ហ៖ រដូវក្តៅ មាន៤ខែឫ ១១៨ថ្ងៃ ( ១ ខែផល្គុន-១៥កើត ខែអាសាឍ)។
៣. វស្សានៈ៖ រដូវភ្លៀង មាន៤ខែ ១១៨ថ្ងៃ ១រោជ ខែ អាសាឍ-១១កើតខែកត្តិក)

ទន្លេសាបនិងបឹងទន្លេសាប

ទន្លេសាបនិងបឹងទន្លេសាបមានស្ទឹងចំនួន១២ ហូរចាក់គឺ

ស្ទឹងត្រែង

ស្ទឹងសៀមរាប

ស្ទឹងជីក្រែង

ស្ទឹងស្ទោង

ស្ទឹងសែន

ស្ទឹងជីនិត

ស្ទឹងមង្គលបូរី

ស្ទឹងសង្កែ
អាន ច្រើនទៀតនៃប្រកាសនេះ

ការកសាងប្រាសាទមានពីរបែប

យើងទាំងអស់គ្នាពិតបានស្គាល់ប្រាសាទច្រើនណាស់មែនទេ? តែការកសាងប្រាសាទមានតែពីរប៉ុននោះគឺ៖ កសាងប្រាសាទលើភ្នំ និងកសាងប្រាសាទទាបនិងដី៖
*ប្រាសាទភ្នំ៖ ជាប្រាសាទដែលសង់នៅលើភ្នំ ធម្មជាតិ ឫសង់លើខឿនច្រើនជាន់
សម្រាប់លទ្ធិទេវរាជ ដូចជាប្រាសាទបាគង បាខែង បក្សីចាំក្រុង អង្គរវត្ត
តាកែវ បាពួន ប្រែរូប….។
*ប្រាសាទទាបនិងដី៖ ជាប្រាសាទដែលសង់ផ្ទាល់ដីឫមានខឿនទាប ដើម្បីលទ្ធិបុគ្គល
និយមដូចជាប្រាសាទព្រះគោ លលៃ វត្តអង្គរ តាព្រហ្មណ៍ បន្ទាយឆ្មារ…។

កម្មវិធីតូចមួយនៃប្រព័ន្ធលេខ

 នេះជាកម្មវិធីខ្ញុំបង្កើតថ្មីតែរបស់ខ្ញុំមិនឡូយដូចរបស់គេទេវាគ្រាន់តែជួយសម្រូលដល់   អ្នក ដែល ទើបបានសិក្សាហើយមិនដឹង។ ឧទាថា ១៥ នៃគោល ១០ ស្មើប៉ុន្មាននៃគោល ១៦ គឺស្មើ F

កម្មវិធីរាប់ចំនួនលុយជាដុល្លារ

 -

សួស្តីបងៗខ្ញុំទើបបានបង្កើតកម្មវិធីមួយទៀតហើយដែលបានផ្អែកទៅលើការសិក្សារបស់ ខ្ញុំនៅឆ្នាំទីមួយគឺ Statistic ម៉ូត មេដ្យា ឥឡូវខ្ញុំបានបង្កើតកម្មវិធីមួយដែលប្រើតាមលក្ខណះម៉ូត គឺកម្មវិធីសម្រាប់រាប់ចំនួនលុយជាដុល្លារ ឧទា យើងមាន ១២៣៤៥ ដុល្លារតើយើងមានលុយក្រដាស់ប៉ុន្មានខ្លះ? គ្រាន់តែប្រើកម្មវិធីរបស់ខ្ញុំទៅហ្នឹងបានដឹងហើយ។ មាននរណាចង់បានទេ?
ទាញយក